ជំនួបរវាង បួខាវ និង កីឡាករចិន នៅភ្នំពេញត្រូវបានលុបចោល
ការប្រកួតរវាងកំពូលអ្នកប្រដាល់ថៃ បួខាវ និងកីឡាករជាចិន Yuan Bin លើកទី២ដែលគ្រោងធ្វើនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ នៅទីក្រុងភ្នំពេញ កម្មវិធី MAS Fight Kun Khmer ត្រូវបានលុបចោលវិញ ដោយសារមានលិខិតដកខ្លួនពីខាងកីឡាករចិន ។ ខាងកម្មវិធីមិនទាន់រកដៃគូមកជំនួសកីឡាករចិនដើម្បីប៉ះជាមួយអ្នកប្រដាល់ខេត្តសុរិន្ទនោះទេ ស្របពេលការប្រកួតនៅសល់ត្រឹម១០ថ្ងៃទៀតតែប៉ុណ្ណោះ ។
នេះជាកីឡាករចិនទី២ហើយដែលបានដកខ្លួនមិនប្រកួតជាមួយកីឡាករថៃ បួខាវ បន្ទាប់ពីកីឡាករចិន យីឡុង ដែលបានគេរៀបចំអោយជួប បួខាវ ក្នុងអំឡុង ខែតុលា នេះជាលើកទី៣ ក៏បានដកខ្លួនផងដែរដោយលើកហេតុផងបញ្ហារបួស ៕