ថ្ងៃថ្លឹងទម្ងន់ទើប ម៉ឺន សុភា រកដៃគូឃើញសម្រាប់កម្មវិធីខ្សែក្រវាត់ Thai Fight
ម៉ឹន សុភា មិនទាន់ដឹងថាត្រូវជួបជាមួយកីឡាកររូបណានោះទេសម្រាប់ ការចេញទៅប្រកួតកម្មវិធី Thai Fight នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះដោយត្រូវរង់ចាំការចាប់ឆ្នោតរកដៃគូជាមុនសិនដែលក្នុងនោះបេក្ខភាពមានកីឡាករថៃ គិតិ ស.ច ដែនរ៉ាក់យ៉ង កីឡាករ រុស្សី Anton Tolkmit និង កីឡាករ Gabriel Mazzetti ជនជាតិ ប៉េរូ ។
សម្រាប់ការស្វែងរកដៃគូគឺធ្វើឡើងនៅថ្ងៃថ្លឹងទម្ងន់នាថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នាទីក្រុងបាងកក ប្រទេសថៃ សម្រាប់ការប្រកួតនេះដូចទៅហ្នឹងការប្រកួតរបស់ កែវ រំចង់ ដែលជួបកីឡាករ អ៊ុយក្រែន ក្នុងកម្មវិធីនេះដែរ ។ សូមបញ្ចាក់ថា គង់ សំបូរ នឹងត្រូវប្រកួតជាមួយកីឡាករភូមា លើប្រភេទទម្ងន់ ៦៣ គីឡូក្រាមពាក់ហ្គង់ ខណៈ ម៉ឺន សុភា ត្រូវប្រកួតជម្រុះខ្សែក្រវាត់ជាមួយកីឡាករដែលរូបគេចាប់ឆ្នោតជួបលើប្រភេទទម្ងន់ ៧០គីឡូក្រាម ក្នុងការប្រកួតរុំអំបោះ ៕