ឈុត សេរីវ៉ាន់ថង និយាយមួយម៉ាត់ដាក់កីឡាករ សេកសាន់ មុនជំនួបសងសឹកមកដល់ល្ងាចនេះ
លើកមុនខ្ញុំទាត់ចូលគេច្រើនជើងណាស់ តែពេលហ្នឹងខ្ញុំនៅមិនទាន់ជាពីរបួសហើមជើងនូវឡើយទេ តែសម្រាប់លើកនេះខ្ញុំគ្មានបញ្ហារបួសអ្វីទាំងអស់ ដូចនេះខ្ញុំនៅតែមានជំនឿចិត្តខ្ពស់ថានៅតែអាចរក្សាជ័យជំនះលើកីឡាករថៃនេះម្តងទៀត នេះគឺជាសំដីរបស់កីឡាករវ័យក្មេងគុនខ្មែរ ឈុត សេរីវ៉ាង់ថង និយាយប្រាប់ MSR គ្រាដែលរូបគេត្រូវស្វាគមន៍ការសងសឹករបស់កីឡាករថៃ សេកសាន់ ប៉េឡេបុរីរាំ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នេះគឺជាវត្តមានលើកទី៥ហើយរបស់អ្នកប្រដាល់ថៃរូបនេះ ក្នុងការមកប្រកួតនៅទឹកដីកម្ពុជា ហើយបើយោងតាមការប្រកួតរាល់ដងរបស់កីឡាករថៃរូបនេះ ពោលគឺ៤ប្រកួតកន្លងមក ឈ្នះ២ និងចាញ់២ ដោយធ្លាប់ប្រកួតឈ្នះ ធន់ មករា និង ព្រឿង សុជាតិ ហើយក៏ធ្លាប់ប្រកួតចាញ់ អេលីត សាន់ សន្លប់ក្នុងទឹកទី២ និងប្រកួតចុងក្រោយចាញ់ពិន្ទុ ឈុត សេរីវ៉ាន់ថង ដោយពិន្ទុ។
សេកសាន់ ប៉េឡេបុរីរាំ គឺជាអ្នកប្រដាល់វ័យក្មេងថៃ១រូបដែលមានជំហររឹងមាំល្អ ខណៈដែល ឈុត សេរីវ៉ាន់ថង គឺជាអ្នកប្រដាល់វ័យក្មេងដែលមានកណ្តាប់ដៃ និងកំលាំងជើងខ្លាំង ដូចនេះសម្រាប់ជំនួបអ្នកទាំង២ ពិតជាកក្រើកសង្វៀនស៊ីអិនស៊ីជាមិនខាន ផ្សាយផ្ទាល់នៅវេលាម៉ោង ៥និង៣០នាទីល្ងាចនេះតទៅ ហើយក្នុងនោះក៏មានការប្រកួតគូពិសេសនិងជក់ជាតិជាច្រើនគូទាំងផងដែរ៕