សែន រ៉ាដេត នឹងមានវត្តមានក្នុងកម្មវិធី WLC ដែលធ្វើឡើងនៅកម្ពុជាឆាប់ៗនេះ
កម្មវិធី World Lethwei Championship របស់ប្រទេសមីយ៉ាន់ម៉ា នឹងមកដល់ទឹកដីកម្ពុជាក្នុងខែមិនា ឆ្នាំ ២០២០ នាពេលខាងមុខនេះ ខណៈកីឡាករជើងខ្លាំងវ័យក្មេងរបស់កម្ពុជា សែន រ៉ាដេត ត្រូវតែងតាំងជា កីឡាករកិត្តិយសរបស់កម្មវិធីដ៏ធំមួយនេះ ។
ក្នុងកម្មវិធីប្រជុំពិសេសជាមួយអ្នករៀបចំកម្មវិធី WLC នៅព្រឹកថ្ងៃនេះលោក ហ៊ុន ចាន់រាជ ម្ចាស់ក្លិប Cambodian Top Team ត្រូវបានតែងតាំងជាអនុប្រធានកម្មវិធី WLC នៅកម្ពុជា និងកីឡាករ សែន រ៉ាដេត ជាកីឡាករកិត្តិយសប្រចាំកម្មវិធីនេះក្នុងទឹកដីកម្ពុជា ។
សូមបញ្ជាក់ថា កម្មវិធីលំដាប់ពិភពលោក World Lethwei Championship បានប្រកាសជាផ្លូវការចំពោះ វត្តមានរបស់សង្វៀននេះនឹងមកដល់ប្រទេសកម្ពុជានៅខែមិនា ២០២០ ខាងមុខនេះជាផ្លូវការផងដែរ ៕