លាភ សំណាង បង្ហើបក្បាច់កែងរបស់ ប៊ុន សុធា
អ្នកប្រដាល់ជើងចាស់ លាភ សំណាង បានបង្ហើបអំពីការតតាំងកែងជាមួយអ្នកប្រដាល់វ័យក្មេង ប៊ុន សុធា ដែលបានបោះបង់ការប្រកួតក្នុងទឹកទី១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រុមទី២ កម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ នៅព្រឹកថ្ងៃ សៅរ៍ ទី ០៩ ខែ មករា ឆ្នាំ ២០២១ នេះនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។ ការទទួលបានចំណាត់ថ្នាក់លេខ២ នេះកីឡាករ លាភ សំណាង ទទួលបានម៉ូតូ Zoomer X ស៊េរី ២០២០ ១គ្រឿងដែលមានតម្លៃជាង ២ពាន់ដុល្លារ ។
ក្រោយចាញ់កីឡាករ ប៊ុន សុធា អ្នកប្រដាល់ជើងចាស់ លាភ សំណាង បានផ្តល់បទសម្ភាសន៍ជាមួយលោក ស៊ីថូ ណាថាន់ ប្រធានកីឡា CBS ដូចខាងក្រោមនេះ៖