ខ្ញុំសួរថាលុយតម្លៃខ្លួនរបស់ខ្ញុំបើកអោយអត់?
នេះគឺជាសំដីរបស់អ្នកប្រដាល់គុនខ្មែរ ឡុង សុភី ដែលរូបគាត់មិនសុខចិត្តជាមួយនិងការបញ្ឈប់ការប្រកួតពីលោកអាជ្ញាកណ្តាលជាមួយកីឡាករមកពីប្រទេសថៃ។ អតីតកូនសិស្សរបស់លោក ឡុង សាវន្ត រូបនេះបានបង្ហាញការមិនសប្បាយចិត្ត ខណៈដែលរូបគាត់ត្រូវបានម្ចាស់កម្មវិធីមិនព្រមបើកលុយឲ្យពេញ ដោយក្នុងនោះ ឡុង សុភី បាននិយាយថាៈ ខ្ញុំឡើងប្រកួត 4 ទឹកខ្ញុំដើរវ៉ៃគ្រប់ទឹកមិនបានថយមួយទឹកទេ ហេតុអ្វីមកព្រមានខ្ញុំមិនព្រមមានថៃ ចង់សួរច្បាប់កីឡាករមួយណាដែលថាអ្នកថយមិនព្រមាន មកព្រមានអ្នកដើរចូលវ៉ៃ ហេតុអ្វីច្បាប់និងមកពីណាចង់ដឹងបន្តិច សុំទោសបងប្អូនទាំងអស់គ្នាផងបើខ្ញុំនិយាយខុសជួយប្រាប់ខ្ញុំផងហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នា ដែលគាំទ្រប្រដាល់គុនខ្មែរ។
v
សូមបញ្ជាក់ថា មកដល់ពេលនេះ ឡុង សុភី មិនទាន់ត្រូវបានកម្មវិធីបើកលុយពេញឲ្យនៅឡើយទេ ដោយគាត់បានបន្ថែមទៀតថា ប្រសិនបើខ្ញុំទទួលយកលុយមិនគ្រប់នេះ មានន័យថា ខ្ញុំទទួលស្គាល់ខ្លួនឯងថាជាអ្នកខុស ដូច្នេះហើយរូបខ្ញុំសុខចិត្តមិនយកលុយនេះ ដោយចង់បានយុត្តិធម៍។ គួររំលឹកថា ឡុង សុភី ខកខានឡើងប្រកួតនៅលើសង្វៀនគុនខ្មែរជាង៩ខែមកហើយ ជាមួយគ្នានេះក្បាច់មួយៗ ស្រាលៗ របស់ម្ចាស់ខ្សែក្រវ៉ាត់គោជល់រូបនេះហាក់មិនចម្លែកអ្វីទេ ព្រោះនេះជាទំលាប់ការប្រកួតគាត់ទៅហើយ ស្របពេលដែលមានប្រិយ៍មិត្តជាច្រើនចង់ឲ្យគាត់វ៉ៃឲ្យខ្លាំងៗជាងនេះ៕