Koeman ៖ Griezmann ត្រូវបង្កើនលទ្ធភាពរកគ្រាប់បាល់ឱ្យបានច្រើនដើម្បីទទួលបានទំនុកចិត្តឡើងវិញ
(BC-99)
លោក Ronald Koeman បានគាំទ្រចំពោះសមត្ថភាពលេងរបស់ Antoine Griezmann ប៉ុន្តែលោកបាននិយាយថា ការស៊ុតបាល់បញ្ចូលទីឱ្យបានច្រើន ទើបជា “ឱសថដ៏ល្អបំផុត” ដើម្បីឱ្យក្រុម Barcelona កាន់តែមានទំនុកចិត្តលើខ្សែប្រយុទ្ធរូបនេះ។
គ្រាប់បាល់បញញចូលទីចុងក្រោយបំផុតរបស់ Griezmann បានកើតឡើងនៅពេលប៉ះដែល Barcelona បានប្រកួតជាមួយ Ferencvaros ក្នុង Champions League កាលពីថ្ងៃទី ២ ធ្នូហើយរូបគេទើបតែរកបាន ៣ គ្រាប់ប៉ុណ្ណោះក្នុងចំណោម ១៦ ប្រកួតនៅ LaLiga នៅរដូវកាលនេះ។
ដំណើរទៅកាន់ទីក្រុង Los Carmenes ដើម្បីជួបជាមួយ Granada នៅចុងសប្តាហ៍នេះអាចជួយឱ្យកីឡាករបារាំងរូបនេះបានបញ្ចេញសតម្ថភាពជាថ្មីខណៈដែលបានរូបគេបានជួយឱ្យ អ្នកមានបុណ្យ ស៊ុតបញ្ចូលទីបានចំនួន៤គ្រាប់ (ស៊ុត៣បញ្ជូនមួយ) ក្នុងការប្រកួតនាទីនោះ ៥ លើកចុងក្រោយនៅ LaLiga ។
លោក Koeman គ្រូបង្វឹកក្រុម Barcelona បាននិយាយប្រាប់សន្និសីទសារព័ត៌មានពី Los Carmenes មកថា “ក្នុងនាមជាគ្រូបង្វឹកខ្ញុំមានការប្រាស្រ័យទាក់ទងល្អជាមួយ Griezmann ។ គេបានបង្ហាញឱ្យយើងបានឃើញនូវរូបភាពដែលមានសក្តានុពលនិងគុណភាពរបស់គេដែលបានផ្តល់ជាប្រសិទ្ធភាពដល់ក្រុមរបស់យើង។ Antoine នឹងមិនធ្វើមុខងារអ្វីសម្រាប់មុខតំណែងតែមួយទេ។ តែភាគច្រើនគេក៏ជាអ្នកជំនួយដល់ Leo [Messi] ដែរ។ ប៉ុន្តែវាល្មមដល់ពេលដែលគេត្រូវរកគ្រាប់បាល់ឱ្យបានច្រើនជាងនេះហើយ។ ព្រោះការស៊ុតបាល់បញ្ចូលទីជាឱសថល្អបំផុតដើម្បីឱ្យក្រុមកាន់តែមានទំនុកចិត្លើរូបគេ”។
គួរបញ្ជាក់ថា Griezmann ចាប់តាំងពីប្តូរមកកាន់ទឹកដី Catalan នៅឆ្នាំ ២០១៩ កន្លងមកបានបង្ហាញខ្លួនឱ្យក្រុម អ្នកមានបុណ្យ FC Barcelona បានចំនួន ៥១ ដងនិងស៊ុតបាល់បញ្ចូលទីបានចំនួន១២គ្រាប់ផងដែរ។ តែបើទោះជាយ៉ាងនេះក៏ដោយចុះក៏មានមតិភាគច្រើនបានលើកឡើងថាការផ្លាស់ចេញពី AT Madrid មកទីនេះពុំបានជួយឱ្យជីវិតជាកីឡាករបាល់ទាត់ម្ចាស់ពានរង្វាន់ពិភពលោក ២០១៨ រូបនេះកាន់តែរុងរឿងនុះទេ។