Rudiger តែតឲ្យ Real ស្មើ Shakhtar តែក៏របួសខ្លួនឯងដែរ
Antonio Rudiger បានតែតបញ្ចូលទីតាមស្មើ Shakhtar Donetsk ១ទល់នឹង១ ក្នុងនាទី៩០+៥ ប៉ុន្តែខ្សែការពារ Real Madrid រូបនេះក៏បានរបួសក្បាល ដោយសារតែការលោតប៉ះគ្នាជាមួយអ្នកចាំទីគូប្រជែង។
ពេលនោះ គេបានលោតទៅតែតបាល់ពីការ assist ដោយ Toni Kroos ប៉ុន្តែអ្នកចាំទី Anatolii Trubin បានលោតទៅ clear បាល់ដែរ ហើយក៏បុកក្បាលគ្នាតែម្ដង។
ដោយឡែក ទោះស្មើក៏ដោយ Real Madrid បានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយរួចរាល់ ដោយមាន១០ពិន្ទុពីការប្រកួត៤លើក ប្រចាំពូល F។ ចំណែក Manchester City ក៏បានឡើងទៅវគ្គបន្តរួចរាល់ដែរដោយមាន១០ពិន្ទុដូចគ្នា៕