
គ្រូចិនទទួលស្គាល់ក្រុមខ្លួនមិនទាន់មានគុណភាពគ្រប់គ្រាន់ដើម្បីលេង World Cup
លោក li Xiaopeng គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិចិនទទួលស្គាល់ថា ក្រុមរបស់ខ្លួននៅមិនទាន់គុណភាពគ្រប់គ្រាន់ដើម្បីចូលរួមជុំចុងក្រោយ FIFA World Cup នៅឡើយទេ ដោយសារតែមានគម្លាតឆ្ងាយពីក្រុមធំៗមួយចំនួនទៀតក្នុងតំបន់។
គ្រូបង្វឹកប្រទេសមហាអំណាចសេដ្ឋកិច្ចខាងលើថ្លែងបែបនេះមុនវគ្គជម្រុះ FIFA World Cup 2022 ដំណាក់កាលទី៣ ដែលត្រូវប៉ះអូម៉ង់។ លោកបានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានថា “៖មិនទាន់មានកម្លាំងគ្រប់គ្រាន់ទេ។”
យ៉ាងណា មុនជំនួបចុងក្រោយប្រចាំពូល លោក Li សង្ឃឹមថា កូនក្រុមអាចឆក់យកឱកាសក្រសោបយកលទ្ធផលល្អបាន។
“គ្រប់ប្រកួតសុទ្ធតែសំខាន់សម្រាប់យើង។ អ្វីដែលយើងត្រូវធ្វើ គឺត្រូវលេងឲ្យបានល្អ និងបង្ហាញពីកម្រិតរបស់យើង។ សង្ឃឹមថា កីឡាករមានអារម្មណ៍ល្អ និងផ្ដោតលើការប្រកួតបានល្អ។” លោក Li បន្ថែម។
ក្រុមជម្រើសជាតិចិនបានជ្រុះចេញពីវគ្គជម្រុះ FIFA World Cup 2022 ហើយ។ កន្លងមកចិនបានដាក់កីឡាករចូលសញ្ជាតិដែលមានមូលដ្ឋានពីអឺរ៉ុប និងប្រេស៊ីល មួយចំនួនចូលលេងដែរ តែនៅមិនអាចសម្រេចគោលដៅទៅ World Cup៕