
តាមពិត អតីតស្មាត់ជម្រើសជាតិ មី រស្មី ដើរចេញពីបាល់ទះ ព្រោះបញ្ហាផ្ទៃក្នុង
អតីតស្មាត់ធំជម្រើសជាតិ មី រស្មី បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទះច្រើនខែមកហើយ ក្រោមហេតុផលបញ្ហាចង្កេះ ហើយបច្ចុប្បន្នកំពុងបំពេញការងារជាមន្ត្រីនគរបាលជាតិមួយរូបទទួលបន្ទុកចរាចរណ៍។
យ៉ាងណា អតីតសមាជិកវិសាខាបានសរសើរលើគណនី Facebook ផ្ទាល់ខ្លួនថា បញ្ហាផ្ទៃក្នុងឯណោះទេដែលជាដើមចមសំខាន់នៃការចាកចេញពីអាជីពបាល់ទះ។
រស្មីសរសេរបែបនេះ “៖ ព្រោះតែអែបអបនិងការបែងចែកបក្សពួកនៅក្នុងក្រុមនិងហើយបានខ្ញុំសម្រេចចិត្តដើរចេញពី កីឡាបាល់ទះ 👎👎👎 ចង់និយាយថាសមត្ថភាពខ្ញុំនៅលេងកើត តែខ្ញុំមិនចូលពួកបុគ្គលប្រភេទនិង👎👎👎។”
យ៉ាងណា នេះគ្រាន់តែជាការលើកពីមី រស្មី ម្ខាងប៉ុណ្ណោះ។
គួររំឭកថា មី រស្មី បានចូលរួមហ្វឹកហាត់បាល់នៅក្លិបវិសាខា តាំងពីនៅជាក្លិបសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្នុងឆ្នាំ២០១៣។ គេធ្លាប់ជាប់ជម្រើសជាតិទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៧ និង២០១៩។
កីឡាករមានកំណើតនៅខេត្តស្វាយរៀងក៏ទៅលេងនៅក្លិបថៃ NK Fitness កាលឆ្នាំ២០១៧ ផងដែរ៕