មានម្នាក់បានស្លាប់ និង 21នាក់បានរងរបួសក្នុងការបាញ់ប្រហារនៅចុងបញ្ចប់នៃការដង្ហែក្បួនជ័យជម្នះរបស់ក្រុម Kansas City Chiefs
មន្ទីរពេទ្យក្នុងតំបន់នោះបានបញ្ជាក់ថាមានកុមារ ៩ នាក់ជារងគ្រោះ។ ចំណែកប៉ូលិសបាននិយាយថាពួកគេបានចាប់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធនឹងការបាញ់ប្រហារមួយនេះ។
ការបាញ់ប្រហារត្រូវបានធ្វើឡើងផ្នែកខាងក្រៅនៃស្ថានីយ៍ Union Station ដែលជាស្ថានីយ៍រថភ្លើងនៅកណ្តាលទីក្រុង Kansas ហើយក៏ជាកន្លែងដែលអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាសម្រាប់ក្បួនដង្ហែរជ័យជំនះនៃក្រុមរបស់ពួកគេ។ ក្នុងកម្មវិធីដង្ហែរក្បូនយាត្រានៃជ័យជម្នះមួយនេះគឺមានមន្ត្រីប៉ូលីសជាង 800 នាក់បានស្ថិតនៅកន្លែងកើតហេតុរួចហើយ ដើម្បីត្រួតពិនិត្យក្បួនដង្ហែរ រួមទាំងនៅលើដំបូលអគារ ដើម្បីធានាសុវត្ថិភាពដល់អ្នកទៅទស្សនា ចំណែកនាយកដ្ឋាន ពន្លត់ អគ្គិភ័យ របស់ ទីក្រុង Kansas ក៏ មាន វត្តមាន ផង ដែរ ដើម្បី ផ្តល់ ការ ព្យាបាល ប្រសិនមាន ចាំបាច់។ មេប៉ូលិសទីក្រុង Kansas លោក Stacey Graves បាននិយាយថា ក្រុមមន្រ្តីបានឆ្លើយតបភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធ ហើយក្រុមអ្នកស៊ើបអង្កេត ដែលស្ថិតនៅកន្លែងកើតហេតុ បានបើកការស៊ើបអង្កេតភ្លាមៗតែម្តង។
បានឲ្យដឹងដែរថានារីដែលបាត់បង់ជីវិតនោះមានឈ្មោះថា Lisa Lopez-Galvan ដែលជា DJ នៃវិទ្យុប្រចាំតំបន់មួយនៃទីក្រុងកាន់សាស (Kansas) នេះយោងតាមការបង្ហោះសាររំលែកទុក្ខដោយអ្នកធ្វើការជាមួយនាងនៃស្ថានីយវិទ្យុ KKFI 90.1 FM ។
បានឲ្យដឹងដែរថានារីដែលបាត់បង់ជីវិតនោះមានឈ្មោះថា Lisa Lopez-Galvan ដែលជា DJ នៃវិទ្យុប្រចាំតំបន់មួយនៃទីក្រុងកាន់សាស (Kansas) នេះយោងតាមការបង្ហោះសាររំលែកទុក្ខដោយអ្នកធ្វើការជាមួយនាងនៃស្ថានីយវិទ្យុ KKFI 90.1 FM។
គួរបញ្ជាក់ដែរថា មុនការបាញ់ប្រហារនេះកើតឡើង កាលពីថ្ងៃច័ន្ទគឺជាការប្រកួតកីឡាបាល់អោបវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Super Bowl ដែលក្រុម Kansas City Chiefs យកឈ្នះទៅលើក្រុម San Francisco 49ers ក្នុងលទ្ធផលសរុប 25 ទល់នឹង 22។