
ក្លិប Shakhtar Donetsk ទារសំណងពី FIFA ក្រោយមិនអាចទិញលក់កីឡាករបាន
ក្លិប Shakhtar Donetsk បានទារសំណង ៥០អឺរ៉ូ ពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA ក្រោយមិនអាចទិញលក់កីឡាករបានដោយសារសង្ក្រាមរុស្ស៊ី និងអ៊ុយក្រែន។
ការទារសំណងរបស់ក្លិបនេះគឺ បន្ទាប់ពីខែមិថុនា FIFA បានសេចក្តីសម្រេចឱ្យកីឡាករបរទេសដែលលេងនៅលីគអ៊ុយក្រែនអាចផ្អាកកិច្ចសន្យាជាមួយក្លិប ក្រោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការសម្រេចរបស់ FIFA នៅពេលនោះ ក៏ត្រូវបានក្លិបនៅ លីគអ៊ុយក្រែន ប្តឹងទៅតុលាការអាជ្ញាកណ្តាលកីឡា CAS ផងដែរ។
លោក Sergei Palkin នាយកប្រតិបត្តិ Shakhtar Donetsk បានប្រាប់អោយដឹងថា ក្លិបលោកត្រូវទារសំណងពី FIFA តាមរយៈ CAS ចំនួន៥០លានដុល្លារ ដោយសារតែស្ថាប័នគ្រប់គ្រងកីឡាពិភពលោកមួយនេះបានធ្វើសេចក្តីសម្រេចដោយអយុត្តិធម៌។
Shakhtar Donetsk ដែលស្ទើមិនបាត់មុខពី UEFA Champions League និងជាក្លិបអភិវឌ្ឍន៍កីឡាករល្អៗជាច្រើនបានប្រាប់ថា ខ្លួនបានបាត់បង់ប្រាក់លើកីឡាករបរទេសល្អៗជាច្រើនរូបដែលមានតម្លៃខ្ទង់រយលានដុល្លារឯណោះ ក្រោយពួកគេចាកចេញពីក្លិបព្រោះតែការចេញសេចក្តីសម្រេចរបស់ FIFA បែបនេះ៕
– F11-