ក្លឹប Inter Miami របស់ David Beckham មានបំណងចង់បាន James Rodriguez ពី Real Madrid
ក្លឹប Inter Miami របស់អតីតខ្សែបម្រើ David Beckham បានបង្ហាញពីបំណងចង់បានខ្សែបម្រើ James Rodriguez ពី Real Madrid ទៅកាន់ទឹកដីសហរដ្ឋអាមេរិកនៅរដូវក្តៅនេះខាងមុខនេះ។
លោក Paul McDonough នាយកប្រតិបត្តិផ្នែកកីឡាប្រចាំក្លឹបបាននិយាយថា ក្លឹបកំពុងតែសម្លឹងរកមើលក្នុងការនាំយកកីឡាករល្បីៗជាច្រើនរូបមកកាន់ទីនេះ ហើយការចង់ការកីឡាករសញ្ជាតិកូឡុំប៊ីខាងលើនេះគឺជាជំហានដំបូងគេក្នុងការទាក់ទាញកីឡាករផ្សេងៗទៀត។
គួរឱ្យដឹងថា Inter Miami ទើបតែយកបានកីឡាករល្បីៗជាច្រើននាពេលថ្មីៗនេះដូចជាកីឡាករម៉ិចស៊ិចកូ Rodolfo Pizarro និងយុវជនវ័យក្មេងសញ្ជាតិអាហ្សង់ទីន Matias Pellegrini ជាដើម។