រកឃើញទៀតហើយ Dybala និង Wu Lei សុទ្ធតែធ្វើតេស្តវិជ្ជមានផ្ទុកមេរោគ Corona
ខ្សែបំរើជនជាតិអាហ្សង់ទីន Paulo Dybala បានធ្វើតេស្តវិជ្ជមានផ្ទុកមេរោគ Corona។
Dybala បានសរសេរនៅលើ Twitter ថា“ សួស្តីអ្នករាល់គ្នាខ្ញុំគ្រាន់តែចង់ប្រាប់ថា ពួកយើងបានធ្វើតេស្ត Covid-19 ចេញជាលទ្ធផលហើយ ក្នុងនោះទាំង Oriana និងខ្ញុំ គឺទទួលបានលទ្ធផលវិជ្ជមាន” ។ សំណាងណាស់ដែលយើងស្ថិតក្នុងស្ថានភាពល្អប្រសើរ សូមអរគុណចំពោះសំរាប់ការជូនពរពីអ្នកទាំងអស់គ្នា។
គួរបញ្ចាក់ថា Dybala ជាកីឡាករ Juventus ទី៣ ដែលធ្វើតេស្តវិជ្ចមានផ្ទុកមេរោគ Covid-19 ក្រោយពីរអ្នកដំបូងគឺ Rugani និងអ្នកបន្ទាប់គឺ Matuidi។
មួយវិញទៀតខ្សែប្រយុទ្ធរបស់ Wu Lei ដែលលេងអោយក្រុម Espanyol ក៏ធ្វើតេស្តវិជ្ជមានផ្ទុកមេរោគ Covid-19 ដែរ។ ពេលនេះត្រូវបានគេដាក់អោយនៅដាច់ដោយឡែកពីកីឡាករផ្សេងទៀត៕