ដឹងរួចរាល់អស់ហើយគូប្រកួតវគ្គ១៦ក្រុមពានសម្ដេចតេជោថ្នាក់ជាតិ
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០២២ បានរកឃើញ៧ក្រុមឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយសម្រាប់ដំណាក់កាលថ្នាក់ជាតិហើយ។
ការប្រកួតថ្នាក់ជាតិនឹងចាប់ផ្ដើមពីថ្ងៃពុធ ទី២៧ ខែកក្កដា តទៅ។ ដោយឡែក អាស៊ីអឺរ៉ុប និងភ្នំពេញហ្គាឡាក់ស៊ី មិនទាន់ប្រកួតជើងទី២ វគ្គជម្រុះថ្នាក់ជាតិនៅឡើយទេ ដោយពួកគេនឹងបញ្ចប់វគ្គនេះនៅថ្ងៃពុធ ទី២០ ខែកក្កដា។ កាលជើងទី១ នៅវិទ្យាល័យបឹងត្របែក ក្រុមភ្នំពេញហ្គាឡាក់ស៊ី បានយកឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ២ទល់នឹង១។
ការប្រកួតវគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដាតទៅ ហើយកាលវិភាគមានដូចខាងក្រោម ៖
សូលទីឡូអង្គរ Vs ព្រះខ័នរាជស្វាយរៀង
សៀមរាបអែហ្វស៊ី Vs វិសាខា
អាស៊ីអឺរ៉ុប ឬភ្នំពេញក្រោនហ្គាឡាក់ស៊ី Vs ណាហ្គាវើលដ៍
អាយ អេស អាយ ដង្កោសែនជ័យ Vs បឹងកេត
កោះកុងអែហ្វស៊ី Vs អង្គរថាយហ្គឺរ
ព្រែវែងអែហ្វស៊ី Vs ភ្នំពេញក្រោន
នគរបាលជាតិ Vs កងយោធពលខេមរភូមិន្ទ
អគ្គិសនីកម្ពុជា Vs គិរីវង់សុខសែនជ័យ