SRU Stadium បង្កើតពានរង្វាន់ស្តង់ដារមួយដែលមានទាំង កុមារា និងកុមារី
កីឡដ្ឋាន SRU បានបង្កើតពានមួយដែលមានឈ្មោះថា Siem Reap Baby League (SRBL) ជាពានរង្វាន់បាល់ទាត់ឯកត្តជនកុមារដំបូងគេ គ្រោងដំណើរការខែក្រោយ ដោយ ក្លិបសៀមរាប យូណាយធីត ជាមួយនឹងលក្ខខណ្ឌងាយៗ ដូចខាងក្រោម៖
ការចូលរួមបានទាំងកុមារា និងកុមារី ហើយមិនចាំបាច់មានក្រុម ប៉ុន្តែកុមារនឹងទទួលបានឱកាសលេងជាមួយកុមារដទៃគ្រប់ៗគ្នា។ ចំពោះការបែងចែក គឺមាន ៣ កម្រិត រួមមានអាយុ ក្រោម ៥ ឆ្នាំ (U-5), ក្រោម ៧ ឆ្នាំ (U-7) និងក្រោម ៩ ឆ្នាំ (U-9)
រយៈពេលប្រកួត ១២ សប្តាហ៍ រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៤:០០ រសៀល អ្វីដែលពិសេសកុមារៗដែលធ្វើការប្រកួតលើទីលានមានស្តង់ដារ និងធានារនូវសុវត្ថិភាព។
គ្រប់កុមារចូលរួមនឹងទទួលបានការលើកទឹកចិត្ត និងឱកាសយល់ដឹងពីបាល់ទាត់ពីគ្រូបង្វឹកខ្មែរ និងបរទេសដ៏មានបទពិសោធន៍។ កម្សាន្ត, សប្បាយ និងទទួលបានបទពិសោធន៍ ខណៈដែលព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ និង Email ដូចមានក្នុងរូបខាងក្រោម ឬសួរក្នុងប្រអប់សារនៃទំព័រ SRU Stadium
ពួកយើងផ្ទាល់៕
ពួកយើងផ្ទាល់៕