AT Madrid ជ្រុះចេញពីពានរង្វាន់ Copa del Rey យ៉ាងភ្ញាក់ផ្អើលក្រោយភ្លាត់ស្មើ Girona ក្នុងដីខ្លួនឯង៣-៣ (មានវីដេអូ)
Atletico Madrid បានធ្លាក់ចេញពីពាន Copa del Rey យ៉ាងគួរឲ្យភ្ញាក់ផ្អើលក្រោយប្រកួតស្មើគ្នា ៣ទល់នឹង៣ ជាមួយ Girona ក្នុងការប្រកួតជើងទីពីរយប់មិញ។
Nikola Kalinic ជាអ្នកស៊ុតបើកឆាកឲ្យក្រុមម្ចាស់ផ្ទះ មុនពេលដែលក្រុមភ្ញៀវរកបានវិញ២គ្រាប់ដោយ Valery Fernandez នៅនាទីទី៣៧ និង Cristhian Stuani នៅនាទីទី៥៩។
យ៉ាងណាក្តីនៅវគ្គទី២ Angel Correa និង Antoine Griezmann បានបន្ថែមម្នាក់១គ្រាប់ឲ្យក្រុមលោក Diego Simeone នាំមុខសារជាថ្មីម្តងទៀត ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ក្រោយ Seydou Doumbia ស៊ុតគ្រាប់ទី៣ឲ្យ Girona តាមស្មើ៣ទល់នឹង៣នៅចុងម៉ោង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា កាលពីជើងទីមួយនៅទឹកដី Estadi Montilivi ក្រុមទាំងពីរបានស្មើគ្នា១ទល់នឹង១ ដូច្នេះលទ្ធផល៣ទល់នឹង៣នៅទឹកដី Wanda Metropolitano ធ្វើឲ្យ Girona មានសិទ្ធឡើងទីវគ្គ៨ក្រុមចុងក្រោយដោយផ្អែកទៅលើរូបមុន Away goals ឬចំណេញគ្រាប់បាល់ក្រៅដី។
ដោយឡែក Leganes បានយកឈ្នះ Real Madrid ១-០ តែក្រុមលោក Santiago Solari ជាអ្នកឡើងដោយឈ្នះ៣ទល់នឹង១សរុបទាំងពីរជើង ហើយ Sevilla ក៏ឡើងទៅជុំបន្តដែរដោយឈ្នះ Bilbao សរុបទាំងពីរជើង៣ទល់នឹង១៕
ទស្សនាវីដេអូ៖