ក្រុមអ្នកមានថ្មី Newcastle ចាញ់ក្រុមមកពីលីគទី៣ ធ្លាក់ត្រឹមជុំទី៣ FA Cup
Newcastle United បានធ្លាក់ចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៣ប៉ុណ្ណោះ ក្រោយចាញ់ Cambridge United ដែលជាក្រុមមកពី League One ឬស្មើនឹងលីគទី៣អង់គ្លេស។
នេះក៏ជាការប្រកួតទី១របស់ខ្សែការពារ Kieran Trippier ដែលទើបផ្ទេរពី Atletico Madrid ក្នុងតម្លៃ១២លានផោន។
បើនិយាយពី Cambridge បច្ចុប្បន្នស្ថិតនៅលេខ១៦ League One ក្នុងចំណោម២៤ក្រុម និងមិនបានឈ្នះសោះក្នុងការប្រកួតកាលខែធ្នូ ឆ្នាំ២០២១។
Newcastle United មានឱកាសល្អៗគួរសមដែរ តែមិនអាចរកគ្រាប់បញ្ចូលទីបាន។ ផ្ទុយទៅវិញ គឺ Joe Ironside ឯណោះទេដែលបំប៉ោងបញ្ជូន Cambridge ទៅជុំទី៤បានសម្រេច៕