Man UTD បញ្ជាក់ពីអវត្តមានរបស់ Eriksen និង Hojlund ដោយសាររបួស
Manchester United ប្រកាសថា ខ្សែបម្រើ Christian Eriksen ទំនងជាត្រូវអវត្តមានរយៈពេលមួយខែ ហើយមិត្តរួមជាតិដាណឺម៉ាក Rasmus Hojlund នឹងត្រូវអវត្តមានរហូតដល់ចុងខែវិច្ឆិកា។
អ្នកទាំងពីរបានរងរបួសអំឡុងការប្រកួតឈ្នះ ១-០ លើ Luton កាលពីថ្ងៃសៅរ៍។
Eriksen ត្រូវបង្ខំចិត្តចេញនៅវគ្គទីមួយដោយមានរបួសជង្គង់ ខណៈខ្សែប្រយុទ្ធ Hojlund បានរងរបួសសាច់ដុំ។
មានន័យថា Eriksen ទំនងជានឹងខកខានការប្រកួត Champions League ដែលនៅសល់ពីរប្រកួតរបស់ Man UTD និងការប្រកួត Premier League ចំនួន៤លើក។
Hojlund វិញស្ថិតក្នុងមន្ទិលសម្រាប់ការធ្វើដំណើរទៅកាន់ Galatasaray នៅថ្ងៃទី២៩ ខែវិច្ឆិកា៕