AFF U19 ៖ កម្ពុជាឈរលេខ២បណ្ដោះអាសន្នក្នុងពូល B
មួយគ្រាប់ពីសុវណ្ណ ដូណា ក្នុងវគ្គទី១ បានផ្ដល់ជ័យជម្នះ១ទល់នឹង០ដល់ក្រុមកម្ពុជា លើសិង្ហបុរី ក្នុងការប្រកួតបើកឆាកពូល B នៃព្រឹត្តិការណ៍ AFF U19 Championship 2022 នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា។
ចប់ការប្រកួតទី១នេះ ក្រុម U19 កម្ពុជា មាន៣ពិន្ទុ ឈរលេខ២បណ្ដោះអាសន្នក្នុងពូល B ពីក្រុមឡាវដែលមាន៣ពិន្ទុដូចគ្នា។
កម្ពុជាត្រូវបន្តការប្រកួតប្រចាំពូល B ដោយប៉ះម៉ាឡេស៊ី នៅថ្ងៃអង្គារ ទី០៥ ខែកក្កដា៕