Man City បន្តឈរកំពូលតារាងក្រោយ Man UTD ចាញ់ Sheffield United
Manchester United បានរបូតឱកាសឡើងកំពូលតារាងសាជាថ្មី ក្រោយចាញ់ Sheffield United ១ទល់នឹង២លើដីខ្លួនឯងក្នុងការប្រកួត Premier League នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។
ក្រុមបាតតារាង Sheffield United បានបើកការនាំមុខមុននាទី២៣ ដោយការតែតបញ្ចូលទីពី Kean Bryan។ ចូលដល់វគ្គទី២ Harry Maguire បានតែតតាមស្មើនាទី៦៤។ ១០នាទីក្រោយមក គ្រាប់ជ័យជម្នះរបស់ក្រុមភ្ញៀវកើតឡើងដោយ Oliver Burke។
នេះជាជ័យជម្នះលើកដំបូងសម្រាប់ Sheffield United លើ Manchester United ចាប់ពីថ្ងៃបើកឆាក Premier League ឆ្នាំ១៩៩២។
Manchester United នៅតែឈរលេខ២ដដែល មាន៤០ពិន្ទុពីក្រោមក្រុមកំពូលតារាង Manchester City ដែលតិចជាងមួយប្រកួត ចំនួនមួយពិន្ទុ៕