កម្ពុជានឹងដឹងគូប្រកួតនៅ AFF Cup 2022 ចុងខែនេះ
ថ្ងៃពុធទី១០ ខែសីហា នេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានប្រកាសពីពេលវេលា និងទីតាំងនៃការចាប់ពូលសម្រាប់ពានរង្វាន់ AFF Cup 2022។
ការចាប់គូនឹងប្រព្រឹត្តទៅនៅម៉ោង០២រសៀល ថ្ងៃទី៣០ ខែសីហា នៅក្រុងបាងកក ប្រទេសថៃ។
AFF Cup 2022 មាន១០ក្រុមចូលរួម។ ក្រុមទាំង៩ដែលចូលដល់វគ្គចែកពូលស្វ័យប្រវត្តិមានកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ក្រុមប្រ៊ុយណេ និងទីម័រខាងកើត នឹងប្រកួតវគ្គ Play-off ដើម្បីប្រជែងយកកៅអីចុងក្រោយ។
ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែធ្នូដល់ថ្ងៃទី១៥ ខែមករាឆ្នាំ២០២៣។ ការប្រកួតនឹងធ្វើឡើងលក្ខណៈក្នុង និងក្រៅដី៕