ហ្វេនបិសាចក្រហមគ្រោងធ្វើរឿងនេះពេលប៉ះ Liverpool
បន្ទាប់ពីចាញ់២ប្រកួតជាប់គ្នា ស្ថិតនៅបាតតារាង PremierLeague បានធ្វើអោយអ្នកគាំទ្របិសាចក្រហមកាន់តែក្ដៅខ្លាំង ប៉ុន្តែមិនមែនចំពោះគ្រូបង្វឹកឡើយ គឺម្ចាស់ក្លឹប។
អ្នកគាំទ្រ Man United គ្រោងនឹងលុបចោលការមកទស្សនានៅ Old Trafford នៅពេលដែលពួកគេប្រឈមមុខនឹងក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League ដែលជាផ្នែកនៃការតវ៉ាប្រឆាំងនឹងម្ចាស់ក្លឹបតែម្ដង ។
ការសម្រេចបែបនេះពួកគេជឿថាថ្នាក់លើរបស់ Man UTD ក៏ជាចំណែកខុសក្នុងការសម្រេចក៏ដូចជាការផ្ដល់ទឹកប្រាក់មិនទាន់សមស្របក្នុងការអោយលោក Ten Hag ចាយមិនទាន់ដូចទៅក្លឹបដទៃ ជាហេតុធ្វើឲ្យក្លឹបជួបការលំបាក ។
-F11