ធ្លាក់ពី World Cup ភ្លាម គ្រូកូរ៉េខាងត្បូងចេញពីតំណែងភ្លែត
បន្ទាប់ពីធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក ២០២២ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយចាញ់ប្រេស៊ីល ៤ទល់នឹង១ គ្រូបង្គោលកូរ៉េខាងត្បូងលោក Paulo Bento បានសម្រេចចិត្តចាកចេញពីតំណែងហើយ។
លោក Bento បាននិយាយថា “៖យើងគ្រាន់តែត្រូវគិតអំពីអនាគតហើយវានឹងមិននៅជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងទេ។ ខ្ញុំទើបតែបានប្រកាសទៅកាន់កីឡាករ និងប្រធានសហព័ន្ធកូរ៉េខាងត្បូង ហើយនេះគឺជាការសម្រេចចិត្តដែលខ្ញុំបានគិតគូរហើយតាំងពីខែកញ្ញា។”
គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ត្រូវបានតែងតាំងជាគ្រូបង្គោលកូរ៉េខាងត្បូងនៅក្នុងខែសីហា ២០១៨។
គួររំឭកថា ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានឡើងទៅកាន់វគ្គ១៦ក្រុមក្នុងនាមជាក្រុមលេខ២ប្រចាំពូល H។ ពួកគេបានយកឈ្នះព័រទុយហ្គាល់២ទល់នឹង១ក្នុងប្រកួតបិទពូល៕