
CHIVAS នៅតែបន្តផ្ដល់ភាពរីករាយសម្រាប់វគ្គ ១៦ក្រុមក្នុងព្រឹត្តិការណ៍ World Cup នេះ
ឈានចូលមកដល់ថ្ងៃនេះ ការប្រកួតបាល់ទាត់ពិភពលោក World Cup ដែលមានការចូលរួមពីប្រទេសសរុបចំនួន ៣២ បានឆ្លងផុតវគ្គចម្រុះក្នុងពូលហើយ ដែលបានរកឃើញជើងខ្លាំងទាំង ១៦ប្រទេស ដើម្បីបន្តទៅកាន់វគ្គ ១៦ក្រុមចុងក្រោយផងដែរ។
ប្រិយមិត្តបាល់ទាត់ជាទូទាំងពិភពលោកបានទទួលនូវភាពជក់ចិត្តរាល់ការប្រកួតទាំងអស់ រួមជាមួយប្រិយមិត្តនៅប្រទេសកម្ពុជាយើងផងដែរ។ កាន់តែធ្វើឲ្យព្រឹត្តិការណ៍នេះរឹតតែពិសេសទៅទៀតនោះ ក្រុមហ៊ុនស្រា Chivas បានសហការជាមួយក្រុមអធិប្បាយករកីឡាដ៏មានប្រជាប្រិយភាព គឺក្រុម MSR ដើម្បីពាំនាំមកនូវរសនិយមកាន់តែអស្ចារ្យសម្រាប់ប្រិយមិត្តដែលគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា។
ក្រុមហ៊ុនស្រា Chivas បានរៀបចំកម្មវិធីអធិប្បាយ Live ផ្ទាល់ចំនួន នៅតាមបារ និងភោជនីយដ្ឋានរាត្រីចំនួន ២៥ទីតាំងទូទាំងរាជធានីភ្នំពេញ។ ហើយប្រិយមិត្តជាច្រើនបានសម្ដែងនូវភាពរីករាយរបស់ខ្លួន ដែលបានចូលរួមជាមួយកម្មវិធីនេះ ដោយមិនត្រឹមតែទទួលបានភាពរីករាយជាមួយការអធិប្បាយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលេងហ្គេមកម្សាន្ដឈ្នះរង្វាន់ ក៏កាន់តែពិសេសទៅទៀតនោះ គឺបានជួបជាមួយនឹងប្រិយមិត្តដទៃទៀតដែលជាអ្នកគាំទ្រវិស័យបាល់ទាត់ដូចគ្នាផងដែរ។
កម្មវិធីអធិប្បាយ Live ផ្ទាល់ពីក្រុមMSR ផ្សេងទៀតនឹងនៅតែបន្ដនៅតាមទីតាំងដែលបានកំណត់។ ដើម្បីទទួលបានព័ត៌មានលម្អិតឲ្យកាន់តែច្បាស់ សូមចូលទៅកាន់គេហទំព័រ Facebook ផ្លូវការរបស់ Chivas គឺ Chivas Regal Cambodia រឺគេហទំព័រ Facebook ផ្លូវការរបស់ក្រុមការងារ MSR គឺ MSR Sport News។
អំពីក្រុមហ៊ុន Pernod Ricard (Cambodge) Co,. Ltd.
ក្រុមហ៊ុន Pernod Ricard (Cambodge) Co., Ltd គឺជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Pernod Ricard ដែលបានសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវប្រភេទស្រាជាច្រើនប្រភេទដែលរួមមាន Chivas Ballantine’s Royal Salute Martell ស្រាក្រហម Jacob Creek ស្រាក្រហម George Windham ស្រា Champaign Mumm Absolute Vodka Tequila Olmeca Havana Club Kahlúa Malibu Ricard ព្រមទាំងប្រភេទស្រាផ្សេងៗច្រើនទៀត។