Barcelona កំពុងពិចារណាយក Carlos Vela មកជំនួសកន្លែងរបស់ Luis Suarez ក្នុងពេលឆាប់ៗនេះ
ខ្សែប្រយុទ្ធមុខស្រស់ Carlos Vela របស់ក្រុមបាល់ទាត់ Los Angeles FC ទំនងជាត្រូវផ្លាស់មកកាន់ក្រុមអ្នកមានបុណ្យ FC Barcelona នៅទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ។
បច្ចុប្បន្នក្រុមអ្នកមានបុណ្យ FC Barcelona កំពុងចង់បានខ្សែប្រយុទ្ធដ៏សាកសមម្នាក់មកជំនួសកន្លែងរបស់ Luis Suarez ជាចាំបាច់។ ដូច្នេះ Vela គឺជាគោលដៅដែលក្រុមមានមូលដ្ឋាននៅ Catalan កំពុងដុតដៃដុតជើង តាមរយៈគ្រាប់បាល់ទាំង ៣៨គ្រាប់ដែលរូបគេរកបានគ្រប់ការប្រកួតទាំងអស់ក្នុងឆ្នាំ ២០១៩នេះ។
បើយោងតាមអតីតយុវជនរបស់ Barcelona ដែលជាមិត្តរួមក្រុមក្នុងឈុតជម្រើសជាតិជាមួយ Vela គឺកីឡាករ Jonathan Dos Santos បានអោយដឹងថា ” វាជាការពិតដែលខ្សែប្រយុទ្ធជម្រើសជាតិម៉ិកស៊ិកកូកំពុងស្ថិតក្នុងក្រសែរភ្នែករបស់ Barcelona ប៉ុន្តែរឿងរ៉ាវបន្ទាប់គឺអាស្រ័យលើរូបគេផ្ទាល់” ។
Barcelona ពិតជាចាប់អារម្មណ៏នាំយក Carlos Vela មកកាន់ទឹកដី Camp Nou ក្នុងទីផ្សារទិញដូរកីឡាករនាខែមករាខាងមុខនេះ ប៉ុន្តែក៏បានចុះកុងត្រារយៈពេលខ្លីជាមួយ Kevin-Prince Boateng ផងដែរ៕