Castellanos រកបាន៤គ្រាប់ម្នាក់ឯងខណៈ Girona ស៊ី Real ៤-២
Valentin Castellanos រកបាន៤គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ៤ទល់នឹង២របស់ Girona លើ Real Madrid ក្នុងការប្រកួតនៅ La Liga។
Castellanos ដែលខ្ចីពី New York City FC បានតែតឱ្យ Girona ១ទល់នឹង០ មុនទាត់ពីចម្ងាយបន្ថែមមួយគ្រាប់ទៀត។
Vinicius Jr បានតែតមួយគ្រាប់ពីការ cross ដោយ Marco Asensio តែ Castellanos ដាក់២គ្រាប់ថែមទៀត មុន Lucas Vazquez តាមបានគ្រាប់ទី២សម្រាប់ស Real។
ក្រុមលោក Carlo Ancelotti បច្ចុប្បន្ននៅលេខ២ ក្រោម FC Barcelona ១១ពិន្ទុ ហើយលេងច្រើនជាងមួយប្រកួតទៀត។
ដោយឡែក Valentin Castellanos ជាកីឡាករដំបូងគេក្នុងរយៈពេល៧៥ដែលរកបាន៤គ្រាប់ក្នុងមួយប្រកួតនៅ La Liga ទល់ Real Madrid។ កាលខែធ្នូ ឆ្នាំ១៩៤៧ Esteban Echaverria សម្រាប់ Real Oviedo ក្នុងសំណាញ់ Madrid៕