Arsenal និង Man UTD ត្រូវប្រកួត Europa League លើដីកណ្ដាល
ក្លិបចំនួន២នៅក្របខណ្ឌ Premier League គឺ Arsenal និង Manchester United នឹងដំណើរការប្រកួត UEFA Europa League វគ្គ៣២ក្រុមរបស់ពួកគេលើទឹកដីកណ្ដាល។
នៅថ្ងៃទី១៩ ខែកុម្ភៈ Man UTD ត្រូវធ្វើដំណើរទៅក្រុង Basque ដើម្បីជួបម្ចាស់ផ្ទះ Real Sociedad ជើងទីមួយ វគ្គ៣២ក្រុម។ យ៉ាងណា រដ្ឋាភិបាលអេស្ប៉ាញបានចេញច្បាប់រឹតបន្តឹងការធ្វើដំណើរចូលប្រទេសរបស់ពួកគេដើម្បីការពារកូវីដ១៩ ដូច្នេះជាការលំបាកមួយសម្រាប់ក្រុមបិសាចក្រហម។
ហេតុដូចនេះហើយបានជាសហព័ន្ធបាល់ទាត់អឺរ៉ុបសម្រេចលើកប្រកួតរវាងក្រុមទាំង២ទៅកីឡដ្ឋាន Allianz Arena របស់ Juventus នាប្រទេសអ៊ីតាលីវិញ។ សម្រាប់ជើងទី២ គឺនៅតែធ្វើឡើងនាកីឡដ្ឋាន Old Trafford ថ្ងៃទី២៦ ខែកុម្ភៈ ដដែល។
Man UTD និង Real Sociedad ធ្លាប់ប៉ះគ្នា២លើកក្នុងវគ្គចែកពូល UEFA Champions League ២០១៣/២០១៤ ដែលកាលណោះបិសាចក្រហមឈ្នះមួយ និងស្មើមួយ។
ចំណែក Arsenal ឯណោះវិញត្រូវប្រកួតលើកទឹកដីកណ្ដាលទាំង២លើកជាមួយ Benfica ដោយជើងទីមួយប្រកួតនៅក្រុងរ៉ូម ប្រទេសអ៊ីតាលី និងជើងទីពីរប្រកួតនៅក្រុងអាតែន ប្រទេសក្រិក៕