Real Madrid គ្រោងដាក់លក់ Varane ដើម្បីបញ្ចៀសរឿងនេះ
ចំណងរវាង Raphael Varane និង Real Madrid រយៈពេល១០ឆ្នាំអាចនឹងឈានដល់ការកាត់ផ្ដាច់នាពេលឆាប់ៗខាងមុខ។
សារព័ត៌មាន Marca រាយការណ៍ថា Real Madrid កំពុងពិចារណាលក់ខ្សែការពារជម្រើសជាតិបារាំងខាងលើនាដំណាច់រដូវកាល២០២០/២០២១។ កិច្ចសន្យារបស់គេនឹងអស់សុពលភាពក្នុងខែមិថុនា ឆ្នាំ២០២២ ហើយក្រុមអធិរាជសមិនមានបំណងបន្តឡើយ។

MADRID, SPAIN – OCTOBER 21: Raphael Varane of Real Madrid CF controls the ball during the UEFA Champions League Group B stage match between Real Madrid and Shakhtar Donetsk at Estadio Alfredo Di Stefano on October 21, 2020 in Madrid, Spain. (Photo by Denis Doyle/Getty Images)
ក្រុមលោក Zinedine Zidane ចង់ឲ្យកីឡាករវ័យ២៨ឆ្នាំខាងលើស្វែងរកទ្រនំថ្មីឲ្យហើយ ព្រោះមិនចង់ឲ្យគេចាកចេញទាំងគ្មានតម្លៃខ្លួន។
អ្នកជំនាញទីផ្សារដោះដូរ លោក Fabrizio Romano និយាយថា Manchester United, PSG, Chelsea និង Juventus សុទ្ធតែចង់បាន Varane ខណៈ Real Madrid ចង់លក់តម្លៃ៥០លានអឺរ៉ូ។ បើតាម Transfer Market តម្លៃខ្លួនរបស់គេ គឺ៧០លានអឺរ៉ូ។
Varane បានចូលរួមជាមួយ Real Madrid ពី Lens កាលឆ្នាំ២០១១ តម្លៃ១១លានអឺរ៉ូ។ គេរួមចំណែកឈ្នះពានទាំងតូច និងធំ១៨គ្រឿង ដោយរួមបញ្ចូល La Liga ២លើក និង UEFA Champions League ៤ដង៕