
ខ្សែបម្រើ Douglas Costa រងបម្រាម៤ប្រកួត ក្រោយស្តោះទឹកមាត់ដាក់កីឡាករ Federico Di Francesco របស់ Sassuolo
ខ្សែបម្រើ Douglas Costa ត្រូវបានដាក់បម្រាម៤ប្រកួតក្នុងក្របខ័ណ្ឌ Serie A ចំពោះការស្ដោះទឹកមាត់ដាក់កីឡាករ Federico Di Francesco របស់ Sassuolo អំឡុងជ័យជម្នះរបស់ Juventus ២-១ កាលពីសប្តាហ៍មុន។
អតីតសមាជិក Gremio, Shakhtar Donetsk និង Bayern Munich ខាងលើ នឹងខកខានការប្រកួតទល់នឹង Frosinone, Bologna, Napoli និង Udinese។
គួររំលឹកថា Costa ត្រូវបានពិន័យកាតលឿងក្នុងម៉ោងបន្ថែមបង្គ្រប់ចំពោះការឱ្យកែង បន្ទាប់មកប៉ងយកក្បាលអុកលើ Di Francesco បន្ទាប់ពីជែងបាល់យ៉ាងគ្រោះថ្នាក់លើខ្សែបម្រើស្លាបជាតិអ៊ីតាលីវ័យ២៤ឆ្នាំ។ បន្ទាប់មកទៀត កីឡាករជម្រើសជាតិប្រេស៊ីលវ័យ២៨ឆ្នាំ ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញ ក្រោយមើលរូបភាពសាឡើងវិញតាម VAR ហើយឃើញថា Costa បានស្ដោះទឹកមាត់ដាក់ Di Francesco។
យ៉ាងណាក្តីក្រោយចប់ការប្រកួត Costa បានបង្ហោះសារសូមទោសមិត្តរួមក្រុមនិងអ្នកគាំទ្រចំពោះការទប់អារម្មណ៍មិនបានរបស់គេផងដែរ។
ទស្សនាវីដេអូ៖
It's all going on in Turin. A bad challenge from Douglas Costa, then an elbow, Sassuolo score, and then there's a headbutt and spitting. This will be HUGE news in Italy. #Juve pic.twitter.com/xJ2AJ3cNv5
— Eleven Sports (@ElevenSports_UK) September 16, 2018