Luton ឡើងទៅ Premier League
Luton Town ឡើងទៅកាន់ Premier League ក្រោយឈ្នះ Coventry ក្នុងវគ្គផ្ដាច់ព្រ័ត្រ play-of ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ៦ទល់នឹង៥ ថ្ងៃសៅរ៍ ទី២៧ ខែឧសភា។
ក្នុងការប្រកួតម៉ោងធម្មតា ក្រុមទាំង២ស្មើគ្នា១ទល់នឹង១ មុនឈានដល់ការប្រកួតបន្ថែមម៉ោង និងប៉េណាល់ទី។
Luton Town បញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតវិលជុំសន្សំពិន្ទុពេញមួយរដូវកាល ដូច្នេះត្រូវបន្តជម្រុះក្នុងចំណោម៤ក្រុម។ តាមពិតទៅ ក្រុមលោក Rob Edwards ក៏ធ្លាប់លេងនៅ Premier League តាំងពីឆ្នាំ១៩៩២ តែបានធ្លាក់ចេញរហូតដល់បច្ចុប្បន្ន។ ១០ឆ្នាំចុងក្រោយនេះ ពួកគេថែមទាំងធ្លាប់បានធ្លាក់ដល់លីគទី៥ ដោយសារបញ្ហាហិរញ្ញវត្ថុ៕