ភ្នំពេញក្រោនត្រូវទៅអូស្ត្រាលីជាថ្មីសម្រាប់វគ្គ៤ក្រុម AFC Cup តំបន់អាស៊ាន
ភ្នំពេញក្រោនត្រូវប៉ះក្រុមបាល់ទាត់ Central Coast Mariners របស់អូស្ត្រាលីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតំបន់អាស៊ាន ក្រោយដណ្ដើមបានចំណាត់ថ្នាក់លេខ២ល្អ។
ក្រុមជើងឯកលីគកំពូលកម្ពុជាទទួលបាន១២ពិន្ទុក្នុងពូល F ដោយឈ្នះ៤ និងចាញ់២ ចុងក្រោយចាញ់ក្រុមមីយ៉ាន់ម៉ា Shan United ២ទល់នឹង១។
ចំណែក Central Coast Mariners ជាក្រុមលេខ១ពូល G។ មួយគូទៀតក្នុងវគ្គ៤ក្រុមតំបន់អាស៊ាននេះដែរ គឺ Macarthur របស់អូស្ត្រាលី ដែលនៅលេខ១ ពូល G ត្រូវប៉ះក្រុមលេខ១ពូល H Sabah របស់ម៉ាឡេស៊ី។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១២ និង១៣ ខែកុម្ភៈ ឆ្នាំ២០២៤៕