ភ្នំពេញក្រោនសាងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាឆ្លងផុតពូល AFC Cup
ភ្នំពេញក្រោន ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ាន AFC CUP 2023-2024 បន្ទាប់ពីដណ្តើមបានចំណាត់លេខ២ល្អ ក្រោយប្រកួតបញ្ចប់ក្នុងពូលចាញ់ Shan United ដោយលទ្ទផល១ទល់នឹង២។
សរុបការប្រកួត៦លើកក្នុងពូល F ភ្នំពេញក្រោន មាន១២ពិន្ទុ ឈរលេខ២ល្អប្រចាំតំបន់អាស៊ាន ស្មើក្រុមម៉ាឡេស៊ី Terengganu តែមានផលសងគ្រាប់បាល់ច្រើនជាង។
ចំណែក Marcathur FC របស់អូស្ត្រាលី បញ្ចប់នៅលេខ១ពូល F៕