AC Milan ពង្រឹងសមត្ថភាពកីឡាករកុំអោយចាញ់ Juventus
ព៌តមានច្បាស់ការពីក្លឹប AC Milan នៅ Italy បានបញ្ចាក់ពីការសំរេចចិត្តនាំយកកីឡាករខ្សែបំរើជនជាតិបារាំង Tiemoue Bakayoko មកពង្រឹងក្លឹបក្នុងរដូវកាលថ្មី។
អតីតកីឡាកររបស់ AS Monaco ចាកចេញពី Chelsea លើកនេះក្នុងលក្ខខណ្ឌខ្ចីជើង 1រដូវកាល 2018/2019 ដោយសារតែក្រុមតោខៀវបាននាំចូលសមាជិកថ្មីមួយរូបគឺ Jorginho មកបំពេញតំបន់បំរើកណ្តាលនេះដែរ។
ការមកដល់របស់គ្រូបង្វឹកថ្មី Maurizio Sarri ក៏ជាចំនែករួមក្នុងការចាកចេញរបស់កីឡាករវ័យ 23ឆ្នាំ ផងដែរ។
បើតាមប្រព័ន្ធផ្សព្វផ្សាយ Rossoneri របស់ក្លឹប AC Milan បានបញ្ចាក់ថា ពួកគេមានជំរើសមួយទៀត គឺទិញផ្តាច់កុងត្រារបស់ Bakayoko ពី Chelsea តែម្តងក្នុងតំលៃ 30លានផោន៕