គ្រូ Dortmund ចង់យកយុវជនអាយុ១៥ឆ្នាំ Youssoufa Moukoko មកចូលលេងនៅឈុតធំ
គ្រូបង្វឹក Borussia Dortmund លោក Lucien Favre ត្រូវបានគេរាយការណ៍មកថា យកយុវជន Youssoufa Moukoko មកចូលលេងនៅឈុតធំ ក្រោយពីខ្សែប្រយុទ្ធវ័យ១៥ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អ។
កំលោះតែទើបឈានចូលវ័យ១៥ឆ្នាំកាលពីខែវិច្ឆិកាកន្លងទៅនេះបានស៊ុតបញ្ចូលទី៥០គ្រាប់ក្នុងការបង្ហាញខ្លួន២៨លើកឱ្យក្រុម Borussia Dortmund អាយុក្រោម១៧ឆ្នាំនៅក្របខ័ណ្ឌ Bundesliga ហើយក៏បានបង្ហាញខ្លួននៅក្រុមអាយុក្រោម១៩ឆ្នាំផងដែរ។
គួរឱ្យដឹងថា Dortmund ឥឡូវនេះកំពុងឈរនៅលេខ៣ក្នុងក្របខ័ណ្ឌកំពូល Bundesliga ដោយមាន៤ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayern Munich។