
ឈឿង វិស៊ីនុ ៖ ពូរបស់ខ្ញុំជាកីឡាករបាល់ទាត់បានជម្រុញអោយចាប់អាជីពដូចគាត់
ខ្សែការពាររបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ឈឿង វិស៊ីនុ បានបង្ហើបពីបុរសម្នាក់ជាកីឡាករបាល់ទាត់នឹងត្រូវជាពូរបស់គេដែលបានជម្រុញខ្លួនអោយក្លាយជាកីឡាករបាល់ទាត់អាជីពម្នាក់នាពេលបច្ចុប្បន្ន ។
អតីតកីឡាកររបស់សាលាបាល់ទាត់បានបញ្ជាក់ថា ខ្ញុំក្លាយជាកីឡាករបាល់ទាត់ដោយសារពូរបស់ខ្ញុំជាគឺកីឡាករ ឡាយ រស្មី ដែលជាអតីតកីឡាករលេងនៅក្លិបព្រះខ័នរាជស្វាយរៀង និងបច្ចុប្បន្នលេងនៅក្លិប អាស៊ី អារ៉ឺប បានណែនាំអោយចូលហ្វឹកហាត់តាំងពីនៅយុវជនក្លិប ជើងទឹក រហូតជាប់ជាកីឡាកររបស់សាលាបាល់ទាត់បាទី ។ ខ្សែការពារជំនាញទាត់បាល់ Free Kick បន្ថែមថា ដោយសារចិត្តខ្ញុំហើយគាត់មើលឃើញពីសមត្ថភាពរបស់ខ្ញុំទើបគាត់ជម្រុញអោយប្រឹងប្រែងធ្វើបានល្អដល់បច្ចុប្បន្ននេះ ។

ឡាយ រស្មី
សូមបញ្ជាក់ថាកីឡាករ ឈឿង វិស៊ីនុ ជាយុវជនហ្វឹកហាត់នៅក្លិបបាល់ទាត់ជើងទឹកនឹងបានជាប់ទៅបណ្តុះបណ្តាលនៅសាលាបាល់ទាត់ជាតិបាទីខេត្តតាកែវរយៈពេលជិត៤ឆ្នាំមុនផ្លាស់មកចូលរួមជាមួយក្លិបអគ្គិសនីកម្ពុជាក្នុងឆ្នាំ២០១៨ ៕ អត្ថបទ៖ បុត្រ