គ្រូចាស់ Spurs ថា Kane អាចចេញទៅ Real Madrid ឬក៏ Barcelona ប៉ុន្តែមិនអាចទៅ Man UTD ឡើយ
អតីតគ្រូបង្វឹក Tottenham Hotspurs លោក Tim Sherwood បាននិយាយថា ខ្សែប្រយុទ្ធ Harry Kane អាចនឹងចាកចេញទៅកាន់ Real Madrid, FC Barcelona ឬក៏ Bayern Munich ប៉ុន្តែលោកច្បាស់ថានឹងមិនទៅកាន់ Manchester United ឡើយ។
បុរសវ័យ៥១ឆ្នាំបានបន្ថែមទៀតថា៖ “ខ្ញុំមើលមិនឃើញទេថា Harry Kane ចេញពី Spurs ហើយទៅកាន់ក្រុមប្រជែងនៅក្របខ័ណ្ឌ Premier League ឡើយ សូម្បីតែ Manchester United។ បើតាមគំនិតខ្ញុំគឺគេអាចចេញទៅក្រៅប្រទេស បើសិនជាមានរឿងអ្វីកើតឡើងនៅ Tottenham Hotspurs”។
គួរឱ្យដឹងថា លោក Tim Sherwood គឺជាអ្នកជ្រើសរើស Harry Kane ឱ្យចូលលេងឈុតធំកាលខ្លួននៅដឹកនាំនៅ Tottenham Hotspurs ហើយគិតមកទល់ពេលនេះ ប្រធានក្រុមជម្រើសជាតិអង់គ្លេសស៊ុតបញ្ចូលទីបាន១៨១គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនឱ្យក្រុមរហស្សនាមមាន់ខ្នាយមាស២៧៨ប្រកួត។