លោក Honda នឹងមិនមានមុខក្នុងការប្រកួតកម្ពុជាប៉ះម៉ាឡេស៊ីទេ
លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាបង្ហើបថា អ្នកចាត់ការទូទៅ Keisuke Honda នឹងមិនមានវត្តមានសម្រាប់ជម្រើសជាតិកម្ពុជាក្នុងការប្រកួតមិត្តភាពតទល់ម៉ាឡេស៊ី នៅម៉ោង៨យប់ថ្ងៃសុក្រ ទី០៩ ខែធ្នូ នេះទេ។
យ៉ាងណា គ្រូបង្វឹកជនជាតិជប៉ុនមិនបានបញ្ជាក់ពីមូលហេតុលម្អិតឡើយ ដោយគ្រាន់តែបន្ថែមថា លោកនឹងចូលរួមជាមួយកម្ពុជាសម្រាប់ពាន AFF Cup ប៉ុណ្ណោះ។
កន្លងមក លោក Honda បានចូលរួមធ្វើជាអ្នកវិភាគក្នុងការប្រកួតរបស់ជប៉ុននៅ FIFA World Cup 2022 តែក្រុមរបស់លោកមួយនេះបានធ្លាក់វគ្គ១៦ក្រុមចុងក្រោយទៅហើយ។
ដោយឡែក ក្រោយចប់មិត្តភាពនេះទៅ ក្រុមជម្រើសជាតិកម្ពុជានឹងចូលរួមការប្រកួត AFF Cup 2022 ចាប់ពីថ្ងៃទី២០ ខែធ្នូ តទៅ៕