Liverpool ចង់យក Suarez ទៅអង់គ្លេសវិញ បើរឿងនេះកើតឡើង
Luis Suarez អាចនឹងវិលត្រឡប់ទៅ Liverpool វិញប្រសិនបើ Mohamed Salah ចាកចេញពីនៅរដូវក្តៅនេះចំពេលមានការចាប់អារម្មណ៍ពី Barcelona, Real Madrid និង Paris Saint-Germain ។
យោងតាមគេហទំព័រ Fichajes.net បានឲ្យដឹងថាលោក Jurgen Klopp ចង់ជ្រើសរើសខ្សែប្រយុទ្ធដែលមានបទពិសោធនៅមុនរដូវកាលក្រោយ ព្រោះឃើញអ្នករកឃើញគ្រាប់បាល់ Roberto Firmino និង Sadio Mane ហាក់មានការលំបាកនាពេលកន្លងមក។
ការមកដល់របស់ Diogo Jota ពី Wolverhampton Wanderers បានផ្តល់ Klopp នូវជម្រើសផ្សេងគ្នា ប៉ុន្តែក្រុមរបស់លោកបានបរាជ័យក្នុងការរកគ្រាប់បាល់៨ប្រកួតក្នុងចំណោម ១៤លើកចុងក្រោយ។
ទោះបីជាមានអាយុ ៣៤ ឆ្នាំក្នុងខែមករា Suarez មិនបានបង្ហាញសញ្ញានៃការធ្លាក់ចុះនោះទេ ដោយកំពុងមានរដូវកាលដ៏ល្អជាមួយ Atletico Madrid ។
គ្រាប់បាល់ ១៩ គ្រាប់របស់ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយក្នុង២៥ប្រកួតបានរុញ ATM ឡើងដល់កំពូលតារាង La Liga ខណៈ Barcelona និង Real Madrid តាមពីក្រោយ។
បន្ទាប់ពីទទួលបានពានរង្វាន់យ៉ាងច្រើននៅ Nou Camp អតីតខ្សែប្រយុទ្ធ Ajax Amsterdam ត្រូវបានប្រាប់ដោយអ្នកចាត់ការថ្មី Ronald Koeman ឲ្យចាកចេញ។
គេចង់ទៅ Juventus តែយឺតពេល ហើយចុងក្រោយក៏សម្រេចបន្តនៅអេស្ប៉ាញ ដោយចូលរួមជាមួយ Atletico Madrid។
Luis Suarez បានចូលរួមជាមួយ Liverpool ពីខែមករា ឆ្នាំ២០១១ ដល់ដាច់រដូវកាល២០១៣/២០១៤ ហើយរកបាន៨២គ្រាប់ពី១៣៣ប្រកួត មុនផ្លាស់ទៅ FC Barcelona៕