Messi នាំមុខកំណត់ត្រាមួយរបស់ Peleនៅ World Cup
Messi បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន៥ដងក្នុងការប្រកួតវគ្គចាញ់ World Cup លើសពីកំណត់ត្រាចាស់របស់ Pele ដែលមានចំនួន៤ដង។ នេះបើយោងតាមក្រុមហ៊ុនស្ថិតិ Opta ។ Messi មានប្រៀបបែបនេះដោយសារក្រុមហ៊ុនស្ថិតិនេះចាប់ផ្ដើមរៀបចំការកត់ត្រាពីចំនួន Assist នៅ World Cup ពីឆ្នាំ១៩៦៦។
អំឡុងឆ្នាំ ១៩៧៤ដល់១៩៨២ ការប្រកួតបាល់ទាត់ពិភពលោកបានធ្វើឡើងក្នុងទម្រង់នៃវគ្គចែកពូលចំនួនពីរលើក ដូច្នេះការប្រកួតចាញ់ធ្លាក់ត្រូវបានគិតចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែប៉ុណ្ណោះ។
មុននោះ Pele បានចូលរួមប្រកួត World Cup1958 និង 1962។ នៅ World Cup 1958 Pele បានស៊ុតបញ្ចូលទី៣គ្រាប់ក្នុងវគ្គចាញ់ តែមិនបានផ្តល់ assist ដល់មិត្តរួមក្រុមរ ទេ។ នៅឆ្នាំ 1962 lokបានរងរបួសក្នុងវគ្គចែកពូល ហើយខកខានការប្រកួតបន្ត។
Assist ដំបូងរបស់ Messi ក្នុងវគ្គចាញ់ធ្លាក់ World Cup គឺក្នុងវគ្គ១៦ក្រុម ក្នុងឆ្នាំ២០១០ ដោយការបញ្ជូនបាល់ឱ្យ Carlos Tevez ស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-១ លើម៉ិកស៊ិក៕