ក្តៅៗ! ខ្សែបម្រើជប៉ុន Takumi Minamino ចុះកុងត្រា៤ឆ្នាំកន្លះជាមួយក្រុមហង្ស Liverpool
មុននេះបន្តិច ខ្សែបម្រើជប៉ុន Takumi Minamino សម្រេចការព្រមព្រៀងដោយចុះកុងត្រា៤ឆ្នាំកន្លះជាមួយក្រុមហង្ស Liverpool។
កីឡាករសញ្ជាតិជប៉ុនបានផ្លាស់ចេញពី Red Bull Salzburg មកកាន់ទឹកដី Anfield ក្នុងតម្លៃ៧.២៥លានផោន ក្រោយពីបំពេញការពិនិត្យសុខភាពរួចរាល់កាលពីម្សិលមិញ។
គួរឱ្យដឹងថា Takumi Minamino បានបង្ហាញខ្លួន១៩៩លើកឱ្យ Salzburg ដោយស៊ុតបញ្ចូលទីបាន៦៤គ្រាប់ផងដែរ ហើយរូបគេក៏បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិជប៉ុនបាន២២លើករួមទាំងស៊ុតបញ្ចូលទីបាន១១គ្រាប់ផងដែរចាប់តាំងពីឆ្នាំ២០១៥មក។