Arsene Wenger អតីតអ្នកដឹកនាំក្លឹប Arsenal បង្ហើបថាមិនត្រលប់ទៅគ្រប់គ្រងវិញទេ
(BC-99)
លោក Arsene Wenger អតីតគ្រូបង្វឹកក្រុម Arsenal បាននិយាយថាលោកត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលយកតួនាទីថ្មីនៅក្នុងមជ្ឈដ្ឋានកីឡាបាល់ទាត់ប៉ុន្តែលោកបានបដិសេធចំពោះតួនាទីជាអ្នកចាត់ការទូទៅ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Wenger បានបញ្ចប់អាជីពជាអ្នកដឹកនាំក្លឹបដែលមានរយៈពេល 22 ឆ្នាំជាមួយកាំភ្លើងធំ Arsenal នៅរដូវកាល 2017-18 និងមានព័ត៌មានថាគាត់និងវឹលមកអឺរ៉ុបវិញដើម្បីដឹកនាំក្លឹបបាល់ទាត់ណាមួយនៅឆ្នាំ 2019 នេះ។ ប៉ុន្តែបុរសជនជាតិបារាំងវ័យ 69 ឆ្នាំបានប្រាប់ទៅ BBC ថា៖ “ខ្ញុំគិតថានឹងត្រលប់ទៅរកបាល់ទាត់វិញ ប៉ុន្តែត្រូវឋិតនៅឆ្ងាយពីមុខងារជាអ្នកគ្រប់គ្រង”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Wenger បានរម្លឹកដែរថា គាត់នៅតែនឹកស្រមៃពីអនុស្សាវរីយ៍ល្អៗដែលលោកមានជាមួយក្រុម កាំភ្លើងធំ ហើយជាការពិតណាស់លោកតែងតែចង់ទៅមើលក្រុមចាស់របស់គាត់វិញ។ លោក Wenger បាននិយាយបែបនេះគឺស្របពេលដែល Arsenal នឹងប្រកួតដណ្តើមពានរង្វាន់ UEFA EUROPA League ជាមួយតោខៀវ Chelsea នៅទីក្រុង Baku នាចុងខែនេះ ប្រហែលវាជាតម្រុយមួយដែលលោកអាចនឹងចូលរួមទស្សនាការប្រកួតនេះដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Wenger ធ្លាប់បានឈ្នះជើងឯកក្របខ័ណ្ឌ Premier League បីដងនិងពានរង្វាន់ FA Cup ចំនួនប្រាំពីរដងក្នុងខណៈពេលដែលលោកមានមុខតំណែងជាអ្នកដឹកនាំក្រុម Arsenal តាំងពីឆ្នាំ 1996 ។