
ក្រុម Penger របស់លោក Lypheng Sam ឈ្នះ Pi Pay Cambodia Fantasy ពីរសប្តាហ៍ជាប់គ្នា
សប្តាហ៍នេះការប្រកួតបាល់ទាត់ Premier League មិនមាននោះទេដូចនេះការលេង Pi Pay Cambodia Fantasy ក៏មិនមានដែរ ប៉ុន្តែយើងសូមលើកយកអ្នកដែលបានឈ្នះទាំង៥នាក់កាលពីសប្តាហ៍មុន ដោយ ពួកគេទទួលបានពិន្ទុខ្ពស់ ហើយទទួលបានរង្វាន់ពី ក្រុមហ៊ុន Pi Pay ។
ចំណាត់ថ្នាក់លេខ១ក្នុងសប្តាហ៍ទី២៦បានទៅក្រុម Penger ដោយរកបានពិន្ទុចំនួន ៩៦ ក្រោមការកាន់កាប់ របស់លោក Lypheng Sam ដោយលោកបានជ្រើសរើសកីឡាករ Man City ចំនួនបីនាក់ក្នុងនោះមាន Sergio Agüero , Raheem Sterling និង ខ្សែការពារ Laporte ខណៈសប្តាហ៍មុនកីឡាករទាំងនេះក៏បានជួយអោយក្រុមលោកទទួលបានលេខ១ផងដែរដោយរកពិន្ទុរហូតដល់ ១៣០ ពិន្ទុ ។
ចំណាត់ថ្នាក់លេខ២បានទៅក្រុមរបស់លោក Seang Raksmey ដោយរកបាន ៩៥ ពិន្ទុចាញ់ក្រុមលេខ១ត្រឹម តែ១ពិន្ទុប៉ុណ្ណោះ ។
លេខ៣រកបានពិន្ទុ៩៥ដូចគ្នាប៉ុន្តែគិតចំណាត់ថ្នាក់ក្នុងតារាង Pi Pay Cambodia Fantasy និងលក្ខខណ្ឌផ្សេងៗ ធ្វើអោយក្រុមលោក Sarot Monivann បានត្រឹមលេខ៣ ។
លេខ៤ក្រុមរបស់លោក tha chantha168 ដោយក្រុម Mr.Top មួយនេះរកបាន ៩៤ ពិន្ទុដោយលោកបានប្រើ ខ្សែការពារចំនួន៥នាក់ក្នុងក្រុម ។
ចុងក្រោយក្រុមលេខ៥ របស់លោក Meas Kompheak បើសរុបពិន្ទុក្រុមលោករកបាន ១០២ ពិន្ទុឯណ្ណោះ ប៉ុន្តែ ការប្តូរកីឡាករលើសចំនួនត្រូវដក៨ពិន្ទុ ដូចនេះនៅសល់ត្រឹម៩៤ វិញ ៕
សូមបញ្ជាក់ថា រាល់អ្នកដែលបានឈ្នះរង្វាន់ត្រូវតែមានគណនី Pi Pay ហើយត្រូវបញ្ចូនឈ្មោះគណនីរបស់ពួកគេដែលបង្កើតហើយទៅកាន់ Page Pi Pay ដើម្បីអោយខាងក្រុមហ៊ុនបញ្ចូលទឹកប្រាក់ដែលបានឈ្នះជូនដល់បងប្អូន ៕