ចប់ CPL ជុំទី១ ព្រះខ័នរាជស្វាយរៀងឈរកំពូលតារាង ខណៈ Haber ក៏ជា Top Scorers
ការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian Premier League រដូវកាល២០២២ បានបញ្ចប់សប្ដាហ៍ទី០៧ ឬជុំទី១ហើយ នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា។
ក្រុមដែលឈរកំពូលតារាងគិតត្រឹមចប់ជុំទី១ នេះ គឺព្រះខ័នរាជស្វាយរៀង ដែលមាន១៩ពិន្ទុ ពីការឈ្នះ៦ និងស្មើ១។ ក្នុងនោះ ក្រុមលោក Conor Nestor រកបាន២០គ្រាប់ និងរបូតវិញ៦គ្រាប់។ ក្រុមលេខ២ គឺបឹងកេត ដែលមាន១៣ពិន្ទុ។ ក្រុមនៅក្រោមគេ គឺគិរីវង់សុខសែនជ័យ ដែលមានត្រឹម១ពិន្ទុពីការស្មើអង្គរថាយហ្គឺរ។
និយាយពី Top Scorers វិញត្រូវបានគ្រប់គ្រងដោយខ្សែប្រយុទ្ធ Marcus Haber របស់ស្វាយរៀង ដែលមាន១០គ្រាប់។ គេនាំមុខខ្សែប្រយុទ្ធ Takumu របស់ទ័ព២គ្រាប់។
ចំណែក clean sheet គឺ សាវែង សំណាង, ស៊ូ យ៉ាទី និង វីរៈ ដារ៉ា មាន ៣ដងដូចគ្នា៕