Buffon ថា CR7 ធ្វើឲ្យបាត់អត្តសញ្ញាណលេងជាក្រុមរបស់ Juventus
អ្នកចាំទីជើងចាស់ Gianluigi Buffon ជឿជាក់ថា Juventus បានបាត់របៀបលេងជាក្រុមនៅពេលនាំចូល Cristiano Ronaldo។
“តាមពិតទៅ Juventus មានឱកាសឈ្នះជើងឯក Champions League ក្នុងរដូវកាលដំបូងរបស់ Ronaldo។ ខ្ញុំមិនយល់សោះ។ ពេលខ្ញុំវិលមក Juventus វិញ ខ្ញុំលេងជាមួយ Ronaldo បាន២ឆ្នាំ ហើយអត់មានអីអាក្រក់ទេ។ ប៉ុន្តែបើតាមការមើលឃើញរបស់ខ្ញុំ យើងបាត់បង់ការលេងជាក្រុម ក្រោយមានវត្តមាន Ronaldo។”
អ្នកចាំទីជើងចាស់រូបនេះដែលកំពុងលេងនៅ Parma បន្ថែមថា “៖ កាលយើងឡើងផ្ដាច់ព្រ័ត្រ UCL ២០១៦/២០១៧ ដោយសារយើងមានបទពិសោធ។ យើងលេងជាក្រុម និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីលេងតទល់ក្រុមធំ។ ប៉ុន្តែពេលមាន Ronaldo យើងបាត់បង់ DNA យើងទៅហើយ។”
Juventus បានទិញ Ronaldo ពី Real Madrid ក្នុងតម្លៃ១០០លានអឺរ៉ូ តែមិនធ្លាប់ឈ្នះ Champions League ឡើយ៕