តាមពិតបញ្ជីU23 ចំនួន២៦នាក់ទៅស៊ីហ្គេមមិនមែនទៅទាំងអស់ទេ
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមមុនក្នុងវិញ្ញសាបាល់ទាត់បុរស ក្រុមនីមួយៗត្រូវបានកំណត់ឲ្យមានត្រឹម២០នាក់ប៉ុណ្ណោះ ដោយមានអ្នកទាត់១៨នាក់ និងអ្នកចាំទី២នាក់។
សម្រាប់ក្រុមជម្រើសជាតិកម្ពុជាបានបញ្ចេញបញ្ជីកីឡាករត្រៀមទៅស៊ីហ្គេមរួចរាល់ហើយដែរ តែដែលមាន២៦នាក់។ យ៉ាងណា បើតាមប្រភពពីសារព័ត៌មានក្នុងស្រុកមួយដែលបានស្រង់សម្ដីលោក ភា សុភ័ក្ត្រា គ្រូជំនួយជម្រើសជាតិកម្ពុជា ឲ្យដឹងថា នឹងមានការជម្រុះបន្តទៀតយកត្រឹម២០នាក់ប៉ុណ្ណោះ។
ការហ្វឹកហាត់វិញនឹងចាប់ផ្ដើមពីថ្ងៃអង្គារ ទី២៦ ខែមេសា តទៅ ដែលទីលានអាចនៅពហុកីឡដ្ឋានមរកតេជោ ឬកីឡដ្ឋានខេត្តស្វាយរៀង។
កម្ពុជាស្ថិតនៅពូល B ដែលមានថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ៕