Kahn ក្រើនរម្លឹកអោយ Bayern រង់ចាំរហូតដល់កិច្ចសន្យារបស់ Sane ត្រូវបញ្ចប់ជាមួយ Man City ជាមុនសិន
(BC-99)
តីតអ្នកចាំទីជម្រើសជាតិអាឡឺម៉ង់ Oliver Kahn បាននិយាយថាក្រុម Bayern Munich គួតែមានការប្រុងប្រយ័ត្នលើបញ្ហាសេដ្ឋកិច្ចនៅអំឡុងពេលដែលទីផ្សារដោះដូរកីឡាករត្រូវបើក ហើយបើអាចពួកគេគួររង់ចាំដល់ពេលផ្ទេរយក Leroy Sane ដោយមិនអស់ថ្លៃ។
លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បានបញ្ជាក់កាលពីថ្ងៃសុក្រថាកីឡាករអន្តរជាតិរបស់អាល្លឺម៉ង់ Sane បានជូនដំណឹងដល់និយោជករបស់លោកថាគេនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីទេ មានន័យថាលោកត្រូវតែលក់ Sane នៅចុងឆ្នាំនេះឬក៏បណ្តោយអោយគេចាកចេញនៅពេលកុងត្រាផុតកំណត់នៅឆ្នាំ ២០២១ ។
Leroy Sane មានទំនាក់ទំនងជាយូរមកហើយជាមួយក្លឹប Bayern Munich ហើយលោក Pep Guardiola ក៏បានធ្វើការបញ្ជាក់ដែរថាខ្សែបម្រើស្លាបរូបនេះបានបង្ហាញពីបំណងចង់ទៅលេងឱ្យក្លិបណាមួយផ្សេងទៀត។
Man City ត្រូវបានគេរាយការណ៍ថាបានដាក់តម្លៃចំនួន ១៤០ លានផោនសម្រាប់ Sane កាលពីឆ្នាំមុន។ Manchester City មើលទៅនឹងមិនទទួលបានតម្លៃប្រហាក់ប្រហែលនេះឡើយក៏ព្រោះតែ Bayern បានតថ្លៃមកសល់ត្រឹមតែ ៣០ លានផោនប៉ុណ្ណោះ។
ប្រធានសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹប Bayern Mucnich លោក Oliver Kahn បានសង្កត់ធ្ងន់ថា “យើងនឹងនិយាយអំពីការផ្ទេរនៅពេលវេលាដ៏សមគួរមួយ។ ខ្ញុំគិតនេះគឺជាពេលវេលាដែលអ្នកយើងត្រូវធ្វើសកម្មភាពដោយយកចិត្តទុកដាក់ជាពិសេសផ្នែកសេដ្ឋកិច្ច។ បើអាចធ្វើទៅបាននៅរដូវកាលវាក៏ជារឿងដ៏វិសេសវិសាលផងដែរ។ Sane នៅសល់ពេលមួយឆ្នាំទៀតជាមួយ Manchester City ដូចនេះយើងពុំគួរនិយាយពីការផ្លាស់ប្តូរអ្វីនោះទេនៅពេលនេះ” ។