U-18 បាទី អាចមានគ្រាប់លើកដំបូងទេ ប៉ះជាមួយ អាសុីអឺរ៉ុប រសៀលនេះ
ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០២០នេះ ក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ត្រូវទៅប្រកួតជាមួយក្រុមម្ចាស់ផ្ទះ អាសុីអឺរ៉ុប យូណាយធីត នាសប្តាហ៍ទី៥ នៅវេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ លើទីលានកីឡដ្ឋាន AEU SPORT PARK។
យុវជនបាទី បានប្រកួត ៣លើកមកហើយ ប៉ុន្តែនៅមិនទាត់ចូលសូម្បី ១គ្រាប់ ពោលគឺ ស្មើគ្នាជាមួយ ក្រុមកងយោធពលខេមរភូមិន្ទ ០ទល់០ ហើយក៏បានបរាជ័យក្រោមថ្វីជើងក្រុមកំពុងឡើងខ្លាំង ភ្នំពេញក្រោន ០ទល់៧ និងបានចាញ់ក្រុម អគ្គិសនីកម្ពុជា ដោយលទ្ធផល ៣ទល់០ ។ ចំណែកថ្ងៃនេះ ត្រូវជួប អាសុឺអឺរ៉ុប ដែលធ្លាប់ឆ្លងកាត់ការប្រកួត ៤លើក ឈ្នះម្តង ស្មើម្តង នឹងចាញ់ ២ដង ដោយកំពុឈរលើក្រុម U-18 បាទី មួយលេខប៉ុណ្ណោះ។
គួរបញ្ជាក់ថា U-18 បាទី បច្ចុប្បន្នកំពុងមានខ្សែប្រយុទ្ធវ័យក្មេង សេង សម្បត្តិ, ស្រួច ជីវ័ណ្ណ, កើត ពេជ្យ និង ធី លាង ដែលអ្នកទាំងអស់គឺជាក្តីរំពឹងក្នុងការរកគ្រាប់បាល់ក៏ដូចជាជ័យជម្នះ នារសៀលនេះលើកីឡដ្ឋាន អេ អុី យូ ស្ពតផាក៕