ឈុត សេរីវាន់ថង បន្តឈ្នះ ទួនប៉េ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្ពុជាសង្វៀនគុនខ្មែរ
ជំនួបលើកទី៣ អ្នកប្រដាល់វ័យក្មេងគុនខ្មែរ ឈុត សេរីវាន់ថង នៅតែបន្តឈ្នះលើអ្នកប្រដាល់ចាស់វស្សារបស់ថៃ ទួនប៉េ ដោយបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្ពុជាសង្វៀនគុនខ្មែរ ក្នុងការប្រកួតនៅព្រឹកថ្ងៃ សៅរ៍ ទី ១៤ មីនា ២០២០ នាស្ថានីយ៍ទូរទស្សន៍ CBS ។
ការតស៊ូជាមួយគ្នាយ៉ាងកក្រើកពេញ៥ទឹកអ្នកប្រដាល់គុនខ្មែរខេត្តបាត់ដំបង នៅតែបន្តឈ្នះជាលើកទី៣ តាមរយៈការផ្តល់ពិន្ទុពីចៅក្រមទាំង៥រូប ពោលគឺឈ្នះដោយឯកច្ឆ័ន្ត ៥ ទល់ ០ ខណៈ ទួនប៉េ ក៏បានបង្ហាញពីការទទួលស្គាល់ចាញ់របស់រូបគេលើកីឡាករវ័យក្មេងរបស់គុនខ្មែរផងដែរ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរការប្រកួតគូខ្សែក្រវាត់មួយទៀត ឡុង ជិន បានចាញ់ពិន្ទុកីឡាករថៃ ប្រាបផៃរី បន្ទាប់ពីប្រកួតជាមួយគ្នាពេញ៥ទឹក ដែលធ្វើអោយ ឡុង ជិន អស់ឱកាសត្រឹមនេះផងដែរ ។ ដូចនេះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈុត សេរីវាន់ថង ត្រូវប៉ះកីឡាករ ពុទ្ធ សំបូរ ដែលបានឈ្នះថៃ ដោយស្វ័យប្រវិត្ត ខណៈកីឡាករថៃ ប្រាបផៃរី ជួប ឃីម បូរ៉ា ដែលឈ្នះកីឡាករថៃ កឹងខាក់ កាលពីសប្តាហ៍មុន ៕

ឡុង ជិន និងកីឡាករថៃ ប្រាបផៃរី