បិសាចក្រហម ManU បើកការដេញថ្លៃច្រើនជាង ៣៥លានផោន ដើម្បីចង់បាន M.Dembele ពី O.Lyon
ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ មានលទ្ធភាពស៊ុតបាល់បញ្ចូលទីបាន ២៣គ្រាប់ក្នុងរដូវកាលដំបូងអោយ Olympic Lyon ហើយថែមទាំងបង្កើតការចាប់អារម្មណ៏ដល់សំណាក់ក្រុមធំៗជាច្រើនក្នុងទីផ្សារដោះដូរកីឡាករផងដែរ។ ជាពិសេសរូបគេទទួលបានការចាប់អារម្មណ៏ខ្លាំងពីសំណាក់ក្រុមបិសាចនៅអង់គ្លេស។
មុននិងមកលេងនៅក្របខ័ណ្ឌ Ligue 1 របស់បារាំង Moussa Dembele ជាកីឡាករដែលធ្លាប់លេងអោយក្លឹបកំពូល Celtic របស់ប្រទេសស្កុតឡែន ដែលកាលនោះក៏ជាគោលដៅដែល Manchester United ចង់បានដែរ។ ហើយបច្ចុប្បន្នសារព័តមានក្នុងប្រទេសបារាំងបានចេញផ្សាយថា ManU បានដាក់គោលដៅយក Dembele ដើម្បីពង្រឹងក្លឹបក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer។
Dembele កំពុងស្ថិតក្នុងបញ្ជីកីឡាករវ័យក្មេងមានបទពិសោធន៏ ជាមួយ Dan Jame និង Sean Longstaff ដែលគ្រូបង្វឹកក្រុមបិសាច Solskjaer ចង់បានមករួមក្លឹបនៅរដូវកាលក្រោយ។
សមទ្ធិផលរដូវកាលនេះ Moussa Dembele បានចូលរួមចំណែកជួយអោយ Olympic Lyon ស្ថិតនៅចំណាក់ថ្នាក់លេខ ៣ក្នុងតារាង Ligue 1 ត្រូវមានឈ្មោះទៅលេងនៅក្របខ័ណ្ឌ UEFA Champions League រដូវកាលក្រោយ។ ហើយប្រកួតបិទរដូវកាលសប្តាហ៍ទី ៣៨ នៃក្របខ័ណ្ឌ Ligue1 Lyon ត្រូវកែនកំលាំងទៅលេងនៅទឹកដីរបស់ Nimes នៅយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ ចាញ់រឺឈ្នះ ពួកគេនៅតែជាក្រុមលេខ៣៕